អភិបាលខេត្តប៉ៃលិន បន្តនាំយកស្បៀងអាហារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធទាំង៣

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេទ្យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទទួលពលករមកពីប្រទេសថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ ។

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរគ្រប់អង្គភាព ក្រុមការងារ យុវជនស.ស.យ.កខេត្ត និងក្រុមគ្រូពេទ្យ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងបីប្រភេទ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងទទួលពលករមកពីប្រទេសថៃ ព្រមទាំងកំពុងចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលវីរុសកូវីដ១៩ ។

ក្នុងឱកាសនោះ លោកជំទាវបាន នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងគ្រាដែលប្រទេសបានកំពុងរងវិបត្តិពីវីរុសកូវីដ១៩ ។

លោកជំទាវបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារៈកងកម្លាំងនៅពេលនេះ ក្រៅពីចូលរួមទប់ស្កាត់វីរុសកូវីដ១៩ ក៏មិនត្រូវភ្លេចការពារបូរណភាពទឹកដី និងគ្រប់បទល្មើសផ្សេងៗផងដែរ ទន្ទឹមនឹងកិច្ចការងារទាំងអស់ខាងលើ សូមចូលអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ស្បៀងដែលបានផ្តល់ជូន ក្នុងមួយគោលដៅៗទទួលបាន អង្ករ មី ផ្អក ទឹកស៊ីអុីវ ត្រីខ ពងទា ទឹកបរិសុទ្ធ ម៉ាស់ ជែលអាល់កុល និងថវិកាមួយចំនួន ៕

Leave a Reply