អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលសណ្តាប់ធ្នាប់ និងការត្រៀមសាងសង់អគារថ្មីបន្ថែម នៅផ្សារប៉ាហ៊ីផ្នែកខាងលើ

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល សណ្តាប់ធ្នាប់ និងការត្រៀមសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី ហៅផ្សារ ប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ។

ប៉ៃលិន៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល សណ្តាប់ធ្នាប់ និងការត្រៀមសាងសង់អគារថ្មីបន្ថែម នៅផ្សារសាមគ្គី ហៅផ្សារ ប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់បងប្អូនអាជីវករក្នុងការលក់ដូរ ប្រកបដោយរបៀបរៀបរយ និងមានសោភ័ណភាពល្អ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ លើកឡើងថា៖ ដោយសារបងប្អូនអាជីវករនៅផ្សារប៉ាហ៊ី ផ្នែកខាងលើមិនទាន់មានកន្លែង លក់ដូរត្រឹមត្រូវ ដូច្នេះគណៈកម្មការផ្សារ ត្រូវសហការជាមួយមន្ត្រីជំនាញ សិក្សាគម្រោងប្លង់​​ឱ្យបាន​​ច្បាស់​​លាស់តាមស្តងដារ បច្ចេកទេស ដើម្បីសាងសង់អគារផ្សារថ្មីប្រកបដោយសោភ័ណភាពទាក់ទាញ និងមានគុណ​​ភាពខ្ពស់ ដែលធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវមានកន្លែងជ្រកម្លប់ និងមានចំណត​​រថយន្តត្រឹមមត្រូវ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់គណៈកម្មការផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ផ្សារឱ្យបានល្អមាន​​អនាម័យ ចៀសវាងការលក់ដូររំលោភ លើចំណីផ្លូវ ដែលបង្កឱ្យស្ទះចរាចរណ៍ និងបាត់បង់សោភ័ណភាពផ្សារ តែមិនត្រូវយកភាស៊ីពីបងប្អូនដែលលក់ដូរបន្លែបង្ការ ត្រីសាច់តិចតួចតាមកញ្ច្រែង នោះឡើយ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវរួមគ្នាទ​ប់ស្កាត់​កា​​រចម្លង​​រីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តន៍ ៣កុំ និង៣ការពារជានិច្ច ហើយចំពោះបងប្អូន​​ពលករដែល​​ទើបត្រឡប់មកពីក្រៅប្រទេស និងមកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅដាច់ដោយឡែ​​កពីសាច់ញាតិក្រុម​​គ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន៕

Leave a Reply