សម្តេច ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋឱ្យគោរពវិធានការសុខាភិបាលក្នុងពេលប្រទេសជាតិកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារអរគុណចំពោះបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

ភ្នំពេញ : នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារអរគុណចំពោះបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចិល ឬទឹកអាកុល។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ហើយចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕

Leave a Reply