ប្រធានាធិបតី​រុស្ស៊ី​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​ខ្លួន

​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​ ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ហើយ​ថា​ ​រូបលោក​ផ្ទាល់​កំពុង​ត្រៀម​ខ្លួន​ទទួលការ​ចាក់​វ៉ាក់សាំង​មួយ​នេះ​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​។​

រុស្ស៊ី​៖​ ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លា​ឌី​មៀ ​ពូ​ទី​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ច្រានចោល​ការរិះគន់​ពីសំណាក់​ប្រទេស​មួយ​ចំនួន​ទៅលើ​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​Co​v​i​d​-19 ​របស់​ប្រទេស​ខ្លួន​ ​មានឈ្មោះ​ថា​ S​put​n​i​k ​V​ ​ហើយ​ថា​ ​រូបលោក​ផ្ទាល់​កំពុង​ត្រៀម​ខ្លួន​ទទួលការ​ចាក់​វ៉ាក់សាំង​មួយ​នេះ​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​។​

លោក​ ​ពូ​ទី​ន​ ​បាន​ថ្លែង​តាម​កញ្ចក់ទូរទស្សន៍​អម​ដោយ​មន្ត្រី​សុខាភិបាល​ថា​ ​យើង​មិនមែន​កំពុង​ដាក់​បន្ទុក​ទៅលើ​នរណា​ម្នាក់​ឡើយ​ ​តើ​ផលប្រយោជន៍​របស់​អ្នក​ ​គឺជា​ការ​ការពារ​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងនោះ​ ​ឬក៏​ជា​ការ​ការពារ​ផលប្រយោជន៍​ប្រជាជន​នៃ​បណ្តា​ប្រទេស​អឺរ៉ុប​? ​។​ ​លោក​ ​ពូ​ទី​ន​ ​បាន​អះអាង​ថា​ ​ការ​ចាក់​វ៉ាក់សាំង​គឺជា​ជម្រើស​នៃ​ការ​ស្ម័គ្រចិត្ត​ពី​មនុស្សម្នាក់​ៗ​ ​ហេតុដូច្នេះ​ខ្ញុំ​នឹង​ទទួលការ​ចាក់​ ​នៅ​ថ្ងៃស្អែក​នេះ​ (​ថ្ងៃអង្គារ​នេះ​ម៉ោង​ក្នុង​តំបន់​) ​។​

គួរ​បញ្ជាក់​ថា​ ​បើ​តាម​កាសែត​ ​T​h​e​ ​Lancet​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​មាន​ប្រសិទ្ធ​ភាពជា​ង​៩​០​ភាគរយ​ឯណោះ​ ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ខណៈ​វ៉ាក់សាំង​ផលិត​ដោយ​រុស្ស៊ី​នេះ​ ​កាលពី​ពេល​ថ្មីៗ​ត្រូវ​បាន​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន​អនុម័ត​ឲ្យ​ប្រើប្រាស់​រួច​ទៅ​ហើយ​ ​ស្ថិត​នៅចំពោះមុខ​បញ្ហា​យឺតយ៉ាវ​ ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ ​CO​V​I​D​-19 ​នៃ​សហភាព​អឺរ៉ុប​ ​៕

Leave a Reply