ក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ដ ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការមេរោគ កូវីដ-១៩ មូនិធិ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម អ៊ុន ចាន់ដា ប្រគេនដល់សង្ឃ ចំនួន៣វត្ដនៅស្រុកស្ទឹងត្រង់

នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ដ ខេត្តកំពង់ចាម រួមនិងក្រុមការងារ បាននាំយកនូវទេយ្យវត្ថមួយចំនួន និងសម្ភារៈបង្ការមេរោគកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងសាខាសមាគម ព្រះសង្ឃ សប្បុរសជន ទៅប្រគេនដល់ព្រះសង្ឍដែលគង់នៅវត្ត៖ ទី១.បទុមកេសរ (ហៅវត្តពាមកោះស្នា) ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ទី២.វត្ត សន្ធររង្សី (ហៅវត្តខ្ពបតាងួន) ភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។និងទី៣.វត្ត គិរីសាលា (ហៅវត្តឈើទើ) ស្ថិតនៅភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ខេត្ដំពង់ចាម៖ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ លោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ដ ខេត្តកំពង់ចាម រួមនិងក្រុមការងារ បាននាំយកនូវទេយ្យវត្ថមួយចំនួន និងសម្ភារៈបង្ការមេរោគកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងសាខាសមាគម ព្រះសង្ឃ សប្បុរសជន ទៅប្រគេនដល់ព្រះសង្ឍដែលគង់នៅវត្ត៖ ទី១.បទុមកេសរ (ហៅវត្តពាមកោះស្នា) ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ទី២.វត្ត សន្ធររង្សី (ហៅវត្តខ្ពបតាងួន) ភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។និងទី៣.វត្ត គិរីសាលា (ហៅវត្តឈើទើ) ស្ថិតនៅភូមិឈើទើ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ចំពោះទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ ដែលបានប្រគេនដល់ព្រះសង្ឃនាឳកាសនោះក្នុងមួយវត្ដបទុមកេសរ (ហៅវត្តពាមកោះស្នា)ទទួលបានរួមមាន៖ទឹកអាល់កុល០៥ លីត្រ ម៉ាស់០៥ ប្រអប់ អង្ករ០៥ ការ៉ុង មី០២ កេស ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ កេស។វត្ដ សន្ធររង្សី (ហៅវត្តខ្ពបតាងួន) ទទួលបានរួមមាន៖ ទឹកអាល់កុល០៥ លីត្រ ម៉ាស់០៥ ប្រអប់ អង្ករ០៥ ការ៉ុង មី០២ កេស ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ កេស។និងវត្ដគិរីសាលា (ហៅវត្តឈើទើ) ទទួលបានរួមមាន៖ អាល់កុល៥ លីត្រ ម៉ាស់៥ ប្រអប់ អង្ករ៥ ការ៉ុង មី២ កេស ទឹកត្រី១ យួរ ទឹកសុីអុីវ១ យួរ ទឹកបរិសុទ្ធ២ កេស។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារសាខាសមាគមក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកម្ពុជាចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩ គ្រប់ៗគ្នា៕

Leave a Reply