នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅបន្ទប់ការិយាល័យឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមការងារទូរទស្សន៍ជាតិកម្ពុជាធ្វើការផ្តល់កិច្ចសម្ភាសន៍ពាក់ព័ន្ធទៅនឹង សមិទ្ធផលរយៈពេល១ឆ្នាំ ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចសម្ភាសន៍នោះដែរឯកឧត្តម បានបញ្ជាក់ជូនអំពីសន្តិសុខ សណ្តាប់ធ្នាប់ ទីតាំងភូមិសាស្ត្ររបស់ខេត្ត និងសមិទ្ធផលសំខាន់ៗ ដែលកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដូចជាកំណេីននៃតំបន់សេដ្ឋកិច្ចពិសេសនានាដែលបានពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងខេត្តជាដើម។
ជាចុងបញ្ចប់ នៃកិច្ចសម្ភាសន៍នេះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ជូនថាក្នុងនាមរដ្ឋបាលខេត្តមានទស្សនៈចក្ខុវិស័យ និងផែនការអភិវឌ្ឍខេត្តជាច្រេីន ដេីម្បីឲ្យខេត្តមានការរីកចម្រេីនជាបន្តបន្ទាប់ទៀត។