ដំណេីរបេីកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងមណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តមតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង គណៈមេប្រយោគ អប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងអ្នក ពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ ហើយឯកឧត្ដមក៏បានជូនពរឲ្យបេក្ខជនទទួលបានជោគជ័យក្នុងការប្រឡង ក្នុងនោះរដ្ឋបាលខេត្តនឹងនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ក្មួយៗណាដែលបានជាប់និទ្ទេសល្អ(A)ផងដែរ។
សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន៤.២១៤នាក់ នាក់ ស្រី ២.២៦៩នាក់៖
មណ្ឌលប្រឡង មានចំនួន៨មណ្ឌល , បន្ទប់ប្រឡង មាន ១៦៩បន្ទប់
- បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មាន ២មណ្ឌល ស្មេីនឹង៥០បន្ទប់ មានបេក្ខជនចំនួន១.២៤៩នាក់ ស្រី៧៩២នាក់ ។
១- មណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ
២- មណ្ឌលសាលាបឋមសិក្សាកន្ទុយវ៉ៃ - បេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមាន ៦មណ្ឌល ស្មើនឹង១១៩បន្ទប់ មានបេក្ខជនចំនួន ២.៩៦៥នាក់ ស្រី១.៤៧៧នាក់ រួមមាន៖
១-មណ្ឌល បឋមសិក្សាព្រះសីហនុ
២-មណ្ឌល វិទ្យាល័យស្វាយរៀង ខាងត្បូង
៣-មណ្ឌល វិទ្យាល័យស្វាយរៀង ខាងជើង
៤-មណ្ឌល សាលាគរុកោសល្យ និងវិក្រឹតការខេត្ត
៥-មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក
៦-មណ្ឌល សាលាបឋមសិក្សា២ធ្នូ