(កំពង់ស្ពឺ)៖ នាយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខ សុវត្ថិភាពរបស់បេក្ខជនប្រឡង និងអាណាព្យាបាលសិស្សដែលមកស្នាក់នៅតាមទីតាំងដោយឥតគិតថ្លៃ នាយប់ថ្ងៃច័ន្ទ ទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ឯកឧត្តមប្រធាន ស.ស.យ.ក.ខេត្ត ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាណាព្យាបាល ដែលបានមកស្នាក់នៅក្នុងវត្តអារាម សាលាគរុកោសល្យ និងអគារមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៣ទីតាំង ទី១អគារធនធានទឹក ទី២វត្តសាឡុងពោធិ៍មង្គល ទី៣សាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
គួរបញ្ជាក់ផងដែរថា៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំទីតាំងស្នាក់នៅមានចំនួន១៨ទីតាំង ដែលមានបេក្ខជន និងអាណាព្យាបាលចូលមកស្នាក់នៅតាមទីតាំងសរុបទាំងអស់មាន ២៥៧នាក់ ស្រីសរុប៨០នាក់ ៕