នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ យឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

(កំពង់ស្ពឺ)៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ យឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរដែនដី សូមត្រៀមកម្លាំងការពារសន្តិសុខសណ្តាប់សាធារណៈនៅគ្រប់ វត្តអារាម និងតំបន់រមណីយដ្ឋាននានាក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានសុវត្ថិភាពល្អ ជៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ជាពិសេសសូមអោយបងប្អូនជាមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់សូមធ្វើដំណើរក្នុងឱកាសបុណ្យភ្ជំបិណ្ឌខាងនេះ សូមប្រកបដោយសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។