ឯកឧត្តម គីម រិទ្ធី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង

ព្រឹកថ្ងៃសុក្រ ទី២៧ កញ្ញា ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន​ ៤​ ដូចខាងក្រោម

ព្រឹកថ្ងៃសុក្រ ទី២៧ កញ្ញា ២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ តាមរយះប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន​ ៤​ ដូចខាងក្រោម៖

ទី១.សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។

ទី២.សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ​ ស្តីពីប្រជាជន និងអភិវឌ្ឍន៍ ។

ទី៣.​ សេចក្តីព្រាង​កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣ គម្រោង សម្រាប់ ២០២៤-២០២៩។

ទី៤. បញ្ហាផ្សេងៗ