រដ្ឋបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌទី៦ ចំនួន២វត្ត ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ឈន សាខន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំ  មន្ត្រីរាជការ និងក្រុមគ្រួសារ  បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ មានចំនួន ២វត្ត - វត្តសាលព្រឹក្ស (ហៅវត្តត្រាំខ្នារ) - វត្តបទុមវ័ន (ហៅវត្តក្រាំងក្រូច) ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង វ៉ាន់ឌី និងលោកជំទាវ ឈន សាខន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត លោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងថ្នាក់ដឹកនាំ  មន្ត្រីរាជការ និងក្រុមគ្រួសារ  បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ មានចំនួន ២វត្ត – វត្តសាលព្រឹក្ស (ហៅវត្តត្រាំខ្នារ) – វត្តបទុមវ័ន (ហៅវត្តក្រាំងក្រូច) ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងពិធីកាន់បិណ្ឌវេនទី៦នេះ ឯកឧត្តមបណ្ឌិត លោកជំទាវ ព្រមទាំងមន្រ្តីរាជការ និងក្រុមគ្រួសារ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសាលព្រឹក្ស (ហៅវត្តត្រាំខ្នារ) និងវត្តបទុមវ័ន (ហៅវត្តក្រាំងក្រូច) ក្នុងស្រុកគងពិសី ហើយបានវេរប្រគេនចង្ហាន់ និង ទេយ្យវត្ថុដល់ព្រះសង្ឃ និងបច្ច័យមួយចំនួន និងសំរាប់វត្ត មានភេសជ្ជៈ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ព្រមទាំងបានជូនថវិកាលោកយាយជី តាជីផងដែរ៕