ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយពីសប្បុរសជននានា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា ក្នុងពិធីប្រគល់ និងទទួលអំណោយនេះ ដោយសាខាពន្ធដារខេត្តកំពង់ចាម បានជួយឧបត្ថម្ភ ចំនួន២លានរៀល. ក្រុមហ៊ុន អាន ម៉ាឌី គ្រុប ជួយឧបត្ថម្ភ ១០លានរៀល. ក្រុមហ៊ុន ខេស៊ី ៤ស្ការ ជួយឧបត្ថម្ភ ៤លានរៀល និងម៉ាស ចំនួន១ម៉ឺនម៉ាស. ក្រុមហ៊ុន ដីឡូត៍ មិត្ត អិត ជួយឧបត្ថម្ភ ១លានរៀល. និងក្រុមហ៊ុន ដីឡូត៍ ហេង ហេង ជួយឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន១៥០យួរ និងមីជាតិ ៥០កេស ដេីម្បីជួយទំនុកបម្រុងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើធ្វើចត្តាឡីស័ក ផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ក៏ដូចជាសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ ទាំងថវិកា និងផ្នែកសំភារៈ ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក៏ជាការជួយរំលែកទុក្ខលំបាកការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករចំណូលស្រុកត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ ៕