(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃគណៈកម្មការទី៣ ព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុងឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងប្រតិភូអមដំណើរ ពិធីរៀបចំនៅសាលប្រជុំកងហ៊ាងជាន់ទី១ អគារសាលាខេត្ត។
ក្នុងគោលបំណងដើម្បីសិក្សាឈ្វេងយល់ បញ្ហាប្រឈម សំណូមពរ និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៅខេត្តកំពង់ស្ពឺ៕