ឯកឧត្ដម​ ថង​ សាវុន​ អភិបាល​ នៃគណៈអភិបាលខេត្តបានអញ្ជើញអមដំណើរទស្សនកិច្ច ឯកឧត្តម នេត្រ ភក្រ្តា ដឹកនាំប្រតិភូ និងយុវជន ជិត៣០០នាក់ ទស្សនកិច្ចសិក្សា តាមបន្ទាត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងប្រតិភូ យុវជនប្រមាណ ២៨០នាក់ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធានមន្ទីរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាន ទស្សនកិច្ចសិក្សា តាមបន្ទាត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

នេះគឺជាដំណើរទស្សនកិច្ចក្រុមទី១ នៅក្នុងគម្រោងដែលបង្កើតឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ភារកិច្ចអោយក្រសួងព័ត៌មាន សម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ពីដើមខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤។