អង្គភាពបោសសម្អាតមីនខេត្ត មានផែនការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តប៉ៃលិន អោយអស់នៅឆ្នាំ២០២៥

នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយបណ្តាអង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចជា៖ ក្រុមការងារផែនការសកម្មភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការហាឡូត្រាស្ត (HALO Trust ដើម្បីអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុងផែនការបោសសំអាតមីនឆ្នាំ២០២១ នៅខេត្តប៉ៃលិន និងអនុវត្តន៍ថវិកា។

ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយបណ្តាអង្គភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដូចជា៖ ក្រុមការងារផែនការសកម្មភាពមីន ម៉ាពូ (MAPU) កងឯកភាពកំចាត់មីនទី៣ ស៊ីម៉ាក់ (CMAC) និងអង្គការហាឡូត្រាស្ត (HALO Trust ដើម្បីអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុងផែនការបោសសំអាតមីនឆ្នាំ២០២១ នៅខេត្តប៉ៃលិន និងអនុវត្តន៍ថវិកា។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រហូតមកដល់ពេលបច្ចុប្បន្ននេះ បណ្តាអង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន បានធ្វើការបោសសម្អាតមីន និងគ្រាប់មិន ទាន់ផ្ទុះ រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ និងរំដោះដីសំរាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រមទាំងបានកាត់ បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើន ហើយទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗ ទៀតផង។

លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖ «នៅក្នុងឆ្នាំ២០២១នេះ យើងត្រូវខិតខំជំរុញការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាព ដើម្បីសំរេចឱ្យបានតាមផែនការកំណត់ ដូច្នេះយើងត្រូវជំរុញសកម្ម ភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក និងភាពងាយស្រួលរបស់ប្រតិប័ត្តករក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយអោយបានខ្លាំងក្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន អោយបានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។

នៅក្នុងឱកាសនោះផងដែរលោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោត សរសើ ដល់អង្គភាពបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលកំពុងធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនទាំងអស់ និងសំណូមពរដល់ម្ចាស់ជំនួយបន្តគាំទ្រ ដើម្បីធ្វើការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តប៉ៃលិន ឱ្យសម្រេចបានទៅតាមផែនការនៅឆ្នាំ២០២៥។

បើតាមរបាយការណ៍របស់លោក ឈឹម សម្បត្តិ ប្រធានអង្គភាពកំចាត់មីន ម៉ាពូ ( Mapou) ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ខេត្តប៉ៃលិនមានចម្ការមីនសរុប ១១៩២ចម្ការ ស្មើផ្ទៃដី ៧៩៣៤ហិកតា ហើយបានបោសសម្អាត រួចចំនួន ៧៧៨ចម្ការ រំដោះផ្ទៃដីបានចំនួន ៥១៤៦ហិកតា ដោយរកឃើញគ្រាប់មីន និងគ្រាប់មិនទាន់ ផ្ទុះ ដូចជា៖ ១-គ្រាប់មិនទាន់ផ្ទុះចំនួន ៣៤៣៨៤គ្រាប់ ២-មីនប្រឆាំងរថក្រោះចំនួន ១១០៧គ្រាប់ ៣-យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២៣៤៦៧៩គ្រាប់ ហើយចាប់តាំងពីឆ្នាំ២០០០ រហូតដល់ ឆ្នាំ២០២០ មានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មានចំនួន ៦៧១នាក់ ស្រី ៧៧នាក់។

Leave a Reply