ឯកឧត្តម មាន ចាន់យ៉ាដា ដឹកនាំប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង​​ គង់​ សំអុល​

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង​ វររៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ និង​ជា​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤រោច​ ខែស្រាពណ៌​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​៨:៣៥នាទីព្រឹក​ ក្នុង​ជន្មាយុ​ ៩៤ឆ្នាំ​ ដោយជរាពាធ។

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំប្រតិភូរដ្ឋបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​ សម្ដេច​ចៅហ្វា​វាំង​ វររៀងជ័យ​ អធិបតី​ស្រឹង្គារ​ គង់​ សំអុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង​ និង​ជា​ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤រោច​ ខែស្រាពណ៌​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​៨:៣៥នាទីព្រឹក​ ក្នុង​ជន្មាយុ​ ៩៤ឆ្នាំ​ ដោយជរាពាធ។

ឯកឧត្តម មាន ចាន់យ៉ាដា បានសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង និងសូមចូលរួមរម្លែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ព្រមទាំងក្រុមគ្រួសារសាច់សារលោហិតទាំងអស់។

មរណភាពរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្កហធម៌ដ៏ល្អថ្លៃថ្លា ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបប្រកបដោយមនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីតស៊ូគ្រប់ឧបសគ្គ ចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏រុងរឿងឈានឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរៀងរហូតមក។

ឯកឧត្តម មាន ចាន់យ៉ាដា ក៏សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕