(ភ្នំពេញ)៖ គណៈកម្មការផ្សារទួលទំពូង បានជូនដំណឹង អំពី ការបើកទ្វារចេញ-ចូលផ្សារ ថ្ងៃសេស និងថ្ងៃគូ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងនោះគណៈកម្មការផ្សារទួលទំពូង នឹងបិទច្រកទ្វារចូលផ្សារមួយចំនួន ហើយចូលតាមច្រកទ្វារ ដែលគណៈកម្មការផ្សារបានកំណត់។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ដើម្បីឲ្យគណៈកម្មការផ្សារ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំកម្លាំង សន្តិសុខ ធ្វើការត្រួតពិនិត្យតាមវិធានការសុខាភិបាល ជូនប្រជាពលរដ្ឋ ដែលចូលក្នុងផ្សារ ឲ្យបានម៉ត់ចត់គ្រប់ៗគ្នា ចៀសវាងនូវភាពខ្វះចន្លោះណាមួយជាយថាហេតុនោះ គណៈកម្ម ការផ្សារមានភាពចាំបាច់ត្រូវបិទច្រកទ្វារចូលផ្សារមួយចំនួន និងតម្រូវឲ្យប្រជាពលរដ្ឋ និង តម្រូវឲ្យអាជីវករ ភ្ញៀវជាតិ អន្តរជាតិ ត្រូវចូលខាងក្នុងផ្សារ តាមច្រកទ្វារ ដែលត្រូវកំណត់ បើក និងបិទតាមពេលវេលា ដូចខាងក្រោម៖