ស្ទឹងត្រែង : ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០២៤ នៅសាលាខេត្ត បានទទួលស្បៀងសង្គ្រោះបឋម និងថវិកាចូលរួមសកម្មភាពមនុស្សធម៌ ពីក្រុមហ៊ុនស្រ៊ូយរស្មី ព្រមទាំងទទួលថវិកា ពីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងស្ទឹងត្រែង ។ ទន្ទឹមនោះលោក អភិបាលខេត្ត បានប្រគល់ស្បៀងសង្គ្រោះបឋម និងថវិកា ជូនដល់សាខាកាកបាទក្រហមខេត្ត ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអណរគុណ និងជូនពរ បវរមហាប្រសើរ ជូនចំពោះ លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យគ្រប់ភារកិច្ច រកទទួលទានមានបាន និងមានសុភមង្គលក្នុងក្រុមគ្រួសារ ៕