ថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៏ និងអមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី និមន្តទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តប៉ៃលិន និងជួបប្រជាពុទ្ធបរិស័ទទូទាំងខេត្តសម្ដែងធម៌ទេសនា នៅវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។









































