នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញជួបសំណេះសំណាលលេីកទឹកចិត្ត និងពាំនាំការសាកសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ កំពុងរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ស្ពឺ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា៖ ក្មួយៗសិស្សានុសិស្សជាទំពាងស្នងឫស្សី ជាកោសិកានៃសង្គមជាតិ ដូច្នេះក្មួយៗត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ហើយត្រូវអភិវឌ្ឍន៍ខ្លួន ដើម្បីចូលរួមបម្រើសង្គមជាតិ ឱ្យកាន់តែមានការអភិវឌ្ឍបន្ថែមទៀត។ ជាក់ស្តែងដោយសារតែប្រទេសជាតិមានសន្តិភាព លើគ្រប់វិស័យ ទើបប្រទេសជាតិយើងរីកចម្រើនឡើងលើគ្រប់វិស័យ ដូច្នេះតម្លៃនៃសន្តិភាពគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។
ឯកឧត្តមបន្តថា៖ សូមក្មួយៗកុំមានការព្រួយបារម្ភ និងជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចឲ្យសោះ រឿងកិច្ចសហប្រតិបត្តិការ CLV នោះសូមក្មួយៗសិក្សានុសិស្សទាំងអស់គ្នា ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ និងសម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកទាំងទ្វេ បានខិតខំគិតគូរ និងមានចក្ខុវិស័យវែងឆ្ងាយធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍន៍ប្រទេសអោយ កាន់តែរីកចម្រើន និងបានគិតគូរពីជីវភាពប្រជាពលរដ្ឋរស់នៅបេកឥសានអោយមានជីវភាពល្អ ឱ្យកាន់តែប្រសើរឡើងនិងមានការអភិវឌ្ឍន៍៕