(ឧត្ដរមានជ័យ) ៖ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដើប្បីពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដឹកដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នេះឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន គឺស្រុកត្រពងប្រាសាទ និងស្រុកអន្លង់វែង និងបានយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងមានសមត្ថកិច្ចដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះផងដែរ។
អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ កម្លាំងប្រចាំការនៅតាមគោលដៅ សំខាន់ៗមួយចំនួន
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដើប្បីពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដឹកដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបុព្វហេតុជាតិ និងប្រជាជន នៅរសៀលថ្ងៃទី១៧ខែសីហាឆ្នាំ២០២៤ នេះឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យកម្លាំងប្រចាំការនៅតាមគោលដៅសំខាន់ៗមួយចំនួន គឺស្រុកត្រពងប្រាសាទ និងស្រុកអន្លង់វែង និងបានយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងមានសមត្ថកិច្ចដែលនៅឈរជើងប្រចាំការ២៤/២៤ម៉ោង ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មមួយនេះផងដែរ។