ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិស្សា លើមុខវិជ្ជាកុំព្យូទ័រ និងថ្នាក់បំណិនជីវិត និងជំនាញអាជីវកម្ម ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យហ៊ុន សែនកំពង់លាវចំនួន១៤៤នាក់ ស្រី៨១នាក់ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកអភិបាលក្រុង បានមានមតិសំណេះសំណាលផ្តាំផ្ញើរ សាកសួរសុខទុក និងការនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ដពិសេសឯកឧត្ដមអភិសន្ដិបណ្ឌិតបណ្ឌិត ស សុខា និងលោកជំទាវ កែ សួន សុភី ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្ដទុកដាក់ដល់ក្មួយៗ ពិសេសបានផ្ដល់អារហាររូបករណ៍ និងបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសខ្លីៗជូនដល់យុវជនសិស្សក្មួយៗ ទូទាំងខេត្ដព្រៃវែង ។
ជាមួយគ្នានោះលោកអភិបាលក្រុង ក៏បានសំដែងការអរគុណចំពោះលោក អាន សេរីវុធ ប្រធានអង្គការបេសកកម្មបេតអែល និងសហការី លោកនាយកវិទ្យាល័យហ៑ុនសែនកំពង់លាវ និងគ្រូបណ្ដុះបណ្ដាលដែលបានរួមសហការគ្នាបានល្អក្នុងការបណ្ដុះបណ្ដាលដល់ក្មួយដែលជាទំពាំងស្នងឬស្សី សម្រាប់បន្ដវេននៅថ្ងៃអនាគត ដែលនេះជាចំនែកមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស។
លើសពីនេះលោកអភិបាលក្រុងបានសំដែងការអបអរសាទរ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្មួយៗជ័យលាភីដែលបានប្រឹងប្រែងសិក្សាទទួលបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ ។
ក្រៅពីនេះលោកអភិបាលក្រុងបានណែនាំដល់ក្មួយៗ ត្រូវមានគោលដៅ ផែនការជីវិតអោយបានច្បាស់សាល់ ត្រូវខំប្រឹងប្រែងរៀនសូត្រអោយបានពូកែ មានចំណេះដឹងខ្ពស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៍ សុជីវធម៌ល្អ ត្រូវចេះគោរពចាស់ទុំ រៀមច្បងចាស់ព្រឹទ្ឋចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្ដភ័ក្ក ។
ជាចុងក្រោយលោកអភិបាលក្រុងក៏បានសង្កាន់ធ្ងន់ថា យើងជាសិស្ស និងយុវជនបន្ដវេន ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខផ្សេងៗ ហើយសូមអោយចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។