ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនភាពកាងារសាងសង់គម្រោងជួសជុលស្តារឡើងវិញ និងណែនាំដល់ក្រុមការងារសាងសង់ឱ្យពង្រឹងលើគុណភាពការងារ និងជំរុញពន្លឿន

នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើប្រព័ន្ធដោះទឹកនិងបង្វែរទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅនេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលស្តារឡើងវិញ និងធ្វើទំនើបកម្មលើប្រព័ន្ធដោះទឹកនិងបង្វែរទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅនេះ ស្ថិតក្នុងភូមិសាស្រ្ត ភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិតបានណែនាំដល់ក្រុមការងារសាងសង់ឱ្យពង្រឹងលើគុណភាពការងារ និងជំរុញពន្លឿន ការអនុវត្តឱ្យបានឆាប់ទាន់ពេលវេលាលើគ្រប់សកម្មភាពទាំងអស់ដែលកំពុងអនុវត្តយ៉ាងសកម្មក្នុងការដ្ឋានសាងសង់គម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប៕