រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបុគ្គលិក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីលោក លោកស្រី ប្រធានអនុប្រធានស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យខេត្តប្រធាន អនុប្រធានមន្ទីរពេទ្យបង្អែកស្រុក ទូទាំងខេត្តកំពង់ស្ពឺ ប្រធានមណ្ឌលសុខភាពទាំងអស់ ទូទាំងខេត្តកំពង់ស្ពឺផងដែរ។



















