រសៀលថ្ងៃទី ១៤ ខែសីហាឆ្នាំ២០២៤ ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្ហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងប្រកាសប្រធានកិត្តិយស អនុប្រធានសមាគម ប្រចាំខេត្តកំពង់ស្ពឺ ដោយមានវត្តមាន ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណើរ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជំនាញ ក្រុង ស្រុក ឃុំសង្កាត់ ប៉ុស្ដិ៍រដ្ឋបាលផងដែរ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសតែងតាំងជា ប្រធានកិត្តិយស សមាគមអតីតយុទ្ធជន ប្រចាំខេត្តកំពង់ស្ពឺ។