ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ និងមានសមាសភាពអញ្ជើញចូលរួមប្រមាណជា ១,៤០០នាក់ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណ ដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញអធិបតីភាពក្នុងពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ និងមានសមាសភាពអញ្ជើញចូលរួមប្រមាណជា ១,៤០០នាក់ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណ ដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

លើផ្ទៃដីទំហំ ជាង ៥ហ.ត ដែលមានកូនឈើចម្រុះចំនួន ៣.៧៥០ដើម ក្នុងនោះដាំក្នុងបរិវេណពិតនេះចំនួន ៧៥០ដើម ជាប្រភេទឈើលំអរមានដើមក្ងោក និងឈើរយៈពេលវែងមាន ដើមធ្នង់ គ្រញូង គីនីន ដាំស្របតាមបណ្តោយផ្លូវលេខ១៤៤០ ដាំជុំវិញបរិវេណសាលាស្រុក និងដាំនៅទីតាំងប្រារព្ធពិធី ជាមួយគ្នានេះរដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើរយៈពេលវែង(បេង គ្រញូង ធ្នង់ គគីរ ស្លៀក) និងឈើហូបផ្លែ សរុបចំនួន ៣.០០០ ដើមឈើផ្សេងទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែល បានអញ្ជើញមកចូលរួមក្នុងពិធីនេះផងដែរ។