នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់បងប្អូន កម្មករ កម្មការិនី នៅក្នុងចង្វាក់ផលិតកម្ម និងសួរសុខទុក្ខដល់ បងប្អូន កម្មករ និយោជិត នៅតាមចង្វាក់ផលិតកម្មផ្ទាល់ នៅរោងចក្រ Taral International Co.,Ltd ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមាន កម្មករ និយោជិត ប្រមាណជាង ៦,០០០នាក់។
បន្ទាប់ពីបញ្ចប់ការពិនិត្យសកម្មភាពការងារនៅតាមចង្វាក់ផលិតកម្ម ឯកឧត្តម បានបន្តអញ្ជើញសួរសុខទុក្ខបងប្អូន កម្មករ កម្មការិនី នៅអាហារដ្ឋាន ព្រមទាំងបានចូលរួមញ៉ាំអាហារសាមគ្គី ជាមួយបងប្អូន កម្មករ កម្មការិនី ប្រកបដោយភាពស្និតស្នាលបំផុត។