ឯកឧត្ដមអ៊ុន ចាន់ដា អញ្ជើញចុះសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលជួបការប្រឈមខ្ពស់

ដោយការគិតគូរអំពីសុខទុក្ខរបស់ប្រជាជន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៨ អញ្ជើញសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ និងដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលជួបការប្រឈមខ្ពស់ ក្នុងខេត្តកំពង់ចាម។

ខេត្ដកំពង់ចាម៖ ដោយការគិតគូរអំពីសុខទុក្ខរបស់ប្រជាជន នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៨ អញ្ជើញសំណេះសំណាល និងពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ និងដោយឥតគិតថ្លៃដល់ព្រះសង្ឃ និងមន្ត្រីរាជការតាមមន្ទីរ អង្គភាព ដែលជួបការប្រឈមខ្ពស់ ក្នុងខេត្តកំពង់ចាម។

សូមជំរាបថា ចំពោះការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ០៩ទីតាំង រួមមាន ៖


មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកស្រុកកងមាស មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកបាធាយ មន្ទីរពេទ្យបង្អែកស្រុកចំការលើ មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវមកទទួលវ៉ាក់សាំងចំនួនប្រមាណ ៣.៨៣២ នាក់។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង ចំនួន ០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ស្រុកព្រៃឈរ ស្រុកកងមាស ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកចំការលើ ស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ៕

Leave a Reply