លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍លោក JANG HWAN HYUN អគ្គនាយកក្រុមហ៊ុន KHAN Co.,Ltd របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារវិនិយោគ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោក JANG HWAN HYUN អគ្គនាយកក្រុមហ៊ុន KHAN Co.,Ltd របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារវិនិយោគ នៅខេត្តកោះកុង នៅសាលប្រជុំ ក សាលាខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍លោក JANG HWAN HYUN អគ្គនាយកក្រុមហ៊ុន KHAN Co.,Ltd របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើការងារវិនិយោគ នៅខេត្តកោះកុង នៅសាលប្រជុំ ក សាលាខេត្ត។

លោក JANG អគ្គនាយកក្រុមហ៊ុន KHAN បានបង្ហាញចំណាប់អារម្មណ៍ថា ដោយយោងទៅលើការអភិវឌ្ឍរីកចំរើនផ្នែកកំពង់ផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តកោះកុង ដែលជាខេត្តមានតំបន់ឆ្នេរសមុទ្រវែង និងមានភូមិសាស្រ្តល្អប្រសើរ ក្រុមហ៊ុន ខាន់ ខូអិលធីឌី (KHAN Co.,Ltd) ដោយមានទំនាក់ទំនងល្អជាមួយក្រុមហ៊ុន LONG BAY Entertainment Co.,Ltd គ្រោងនឹងជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ នៃខេត្តកោះកុង ដើម្បីសាងសង់កំពង់ផែ ក្នុងនោះក្រុមហ៊ុន ខាន់ ខូអិលធីឌី (KHAN Co.,Ltd) មានជំនាញវិជ្ជាជីវៈ ជំនាញបច្ចេកវិទ្យាខ្ពស់លើវិស័យសាងសង់កំពង់ផែ វិស័យថាមពលខ្យល់ ថាមពលប្រេងឥន្ធនៈ និងការដឹកជញ្ជូនផ្លូវទឹក។

ក្នុងជំនួបពិភាក្សានេះ លោកជំទាវអភិបាលខេត្តកោះកុង បានបង្ហាញអំពីសក្តានុពលខេត្ត និងបានបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង រីករាយសាទរចំពោះគោលបំណងវិនិយោគក្នុងខេត្តកោះកុង និងស្នើសុំក្រុមហ៊ុន KHAN Co.,Ltd សិក្សា និងពន្លឿនការវិនិយោគ ក្នុងនោះ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតសំខាន់លើវិស័យថាមពល និងបច្ចេកវិទ្យា ដែលជាវិស័យដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤