លោកជំទាវ មិថុនា ភូថង អញ្ជើញចុះសួរសុខទុកកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹក២៦៩ និងបុស្តិ៍នគរបាលការពារព្រំដែនទឹកឡាំដាំ

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តមស្វាមី បានឆ្លៀតពេលវេលាថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខកងម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តមស្វាមី បានឆ្លៀតពេលវេលាថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខកងម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩  នៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃសៅរ៍ ១៥ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត និងក្រុមការងារ បាននាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនវត្តសមុទ្ធារាម (ហៅ វត្តប៉ាក់ខ្លង)

និងសាកសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនកម្លាំងនគរបាលជើងទឹកកំពុងល្បាតលើផ្ទៃសមុទ្យ ចំណុចមាត់ពាមប៉ាក់ខ្លង។

លោកជំទាវអភិបាលខេត្តបាននាំយកបច្ច័យកសាង និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនវត្តសុវណ្ណបព័ត ហៅវត្តកោះកាពិ ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូពេទ្យនៅប៉ុសិ៍សុខភាពកោះកាពិ និងកម្លាំងប្រជាការពារ ឃុំកោះកាពិ។ បន្ទាប់មកលោកជំទាវ បានបន្តដំណើរអញ្ជើញសួរសុខទុក្ខកងកម្លាំងដែលប្រចាំការនៅបុស្តិ៍នគរបាលការពារព្រំដែនទឹកឡាំដាំ ស្ថិតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

Leave a Reply