អាជ្ញាធរខេត្តកំពង់ចាម រៀបចំ​វិធានការ​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ នៅ​ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ខែមីនាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារខេត្តដឹកនាំដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តដឹកនាំដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន ឯកជន​មួយ បាននិងកំពុង​ចាត់វិធានការ ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​មេគង្គ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ប្រវែង​សរុប​ប្រមាណ ២.០០០ ម៉ែត្រ និង​រៀបចំ​បូម​យក​ខ្សាច់ និង​ដី​ពី តំបន់​កោះ​តូច នាពេល​ឆាប់ៗ ខាងមុខនេះ​។ ក្រោយពី​មាន​សំណូមពរ​របស់ ប្រជាពលរដ្ឋ នៃ​ស្រុក​ទាំងពីរ​។​

ខេត្ដកំពង់ចាម៖ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់ កាលពីរសៀលថ្ងៃទី ខែមីនាឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារខេត្តដឹកនាំដោយឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តដឹកនាំដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន សហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុន ឯកជន​មួយ បាននិងកំពុង​ចាត់វិធានការ ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​មេគង្គ ស្រុក​ស្រី​សន្ធរ និង​ស្រុក​កងមាស ប្រវែង​សរុប​ប្រមាណ ២.០០០ ម៉ែត្រ និង​រៀបចំ​បូម​យក​ខ្សាច់ និង​ដី​ពី តំបន់​កោះ​តូច នាពេល​ឆាប់ៗ ខាងមុខនេះ​។ ក្រោយពី​មាន​សំណូមពរ​របស់ ប្រជាពលរដ្ឋ នៃ​ស្រុក​ទាំងពីរ​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី ១២ មីនា​ថាៈ នៅ​រសៀល​ថ្ងៃទី​១១ មីនា លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ សហការី​ជាច្រើនរូប បាន​ដឹកនាំ មន្ត្រី​អង្គភាព​ពាក់ព័ន្ធ និង​ខាង​ក្រុមហ៊ុន រី​វើ​សាយ ឌី​វើ​លុប​មែន បាន​ចុះ​ពិនិត្យ​ទីតាំង​ច្រាំង​បាក់​ដែល​ត្រូវ​ទប់ស្កាត់ និង​ទីតាំង​តំបន់ កោះ​តូច ដែល​ត្រូវ​បូម​យក​ដី និង​ខ្សាច់​ជាក់ស្តែង​។​

​លោក​បាន​ប្រាប់​ឱ្យដឹងទៀតថា តាម​គម្រោង​ផែនការ កន្លងមក ខាង​ក្រុមហ៊ុន​ដែល ទទួល​ការស្ថាបនា ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នេះ គឺ​ប្រើប្រាស់​បាវ​សម្រាប់​ច្រក​ដី និង​ខ្សាច់ ដូច​វិធានការ​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានធ្វើ​ច្រើន​កន្លែង កន្លងមក​នោះ ក្នុងនោះ បូម​ចាក់​ទប់​ច្រាំងទន្លេ នៅ​ឃុំ​កោះអណ្តែត និង​ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ឃុំ​សូ​គង ស្រុក​កងមាស និង​តំបន់​អភិវឌ្ឍន៍ ខេត្តកណ្តាល​។​

​លោក វិបុល បាន​បន្តថា សារសំខាន់ នៃ​ការ​បូម​យក​ដី និង​ខ្សាច់ ពី​តំបន់​កោះ​តូច​នេះ គឺ​ដើម្បី​ជួយ​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ ចាក់​បំពេញ​ដី​តំបន់​អភិវឌ្ឍន៍​ខេត្តកណ្តាល និង​សម្រួល​ដល់​ផ្លូវទឹក​ទន្លេមេគង្គ​កុំឱ្យ​បាក់​ច្រាំង​បន្តទៀត​។​

​ឯកឧត្តម ហេង វណ្ណ​នី អភិបាលរង​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី ១២ មីនា​ថាៈ ការ​បូម​យក​ដី និង​ខ្សាច់ ពី​តំបន់​កោះ​តូច​នេះ គឺ​ខាង​ក្រុមហ៊ុន រី​វើ​សាយ​ឌី​វើ​លុប​មែន​បាន សិក្សា​បូម​លើ​តំបន់​កោះ ដែល​ដុះ​ថ្មី​ប៉ុណ្ណោះ ពោលគឺ​ដើម្បី​តម្រង់​ចរន្តទឹក​ហូរ​ដោយ​មិន ប៉ះពាល់​ដី តំបន់​កោះ​ចាស់​ឡើយ​។​

​អភិបាលរង​ខេត្តរូបនេះ បាន​បន្តថាៈ ក្នុងនោះ​ទីតាំង​ដែល​ត្រូវ​បូម​ដី និង​ខ្សាច់​ច្រក​បាវ ឈ្មោះ GEO-TEXTILE មក​ទប់ស្កាត់ កុំឱ្យ​មានការ​បាក់​ច្រាំង​បន្ត​មាន​ចំនួន បី កន្លែង ប្រវែង​សរុប ២.០០០ ម៉ែត្រ គឺ​នៅ​ឃុំ​ឫស្សីស្រុក ប្រវែង ១.០០០ ម៉ែត្រ ឃុំ​កោះអណ្តែត ប្រវែង ៥០០ ម៉ែត្រ ស្រុក​ស្រី​សន្ធរ និង​ឃុំ​សូ​គង​ប្រវែង ៥០០ ម៉ែត្រ ស្រុក​កងមាស​៕

Leave a Reply