ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអភិសេក រូបសំណាក់ហ្លួងព្រះស្ដេចកន ស្ថិតនៅបរិវេណរង្វង់មូលហ្លួងព្រះស្តេចកន ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង នៃគណៈអភិបាលខេត្ត លោកឧកញ៉ា លោកជំទាវ លោក-លោកស្រី នាយក -នាយករង រដ្ឋបាល នាយក-នាយករង ទីចាត់ការ នៃរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្ត ប្រធាន-អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំង បី ប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើនរូប។