សាខាកាកបាទក្រហម ខេត្តកែប ចុះសួរសុខទុក្ខឣ្នកជម្ងឺរ និងបុគ្គលឹកពេទ្យជានារី

លោកជំទាវ ស ម៉ាលី ដា សោម ពិសិដ្ធ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខឣ្នកជម្ងឺរ ១៣នាក់ដែលកំពុងសម្រាកព្យាបាល និងបុគ្គលឹកពេទ្យជានារី ១៦នាក់នៅមន្ទីរពេទ្យ ខេត្តកែប។

ខេត្តកែប ÷ លោកជំទាវ ស ម៉ាលី ដា សោម ពិសិដ្ធ ប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខឣ្នកជម្ងឺរ ១៣នាក់ដែលកំពុងសម្រាកព្យាបាល និងបុគ្គលឹកពេទ្យជានារី ១៦នាក់នៅមន្ទីរពេទ្យ ខេត្តកែប។

ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសអបអរសាទទិវាអន្តរជាតិ៨មីនាឆ្នាំ២០២១ ក្រោមប្រធានបទ”ស្ត្រី និងការអភិវឌ្ឍន៏ក្នុងបរិការណ៏កូវីដ-១៩” ថ្នាក់ដឹកនាំគណៈកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ខេត្ត រួមជាមួយប្រធាន អនុប្រធាន សមាជិកា ប្រតិបត្តិ ដឹកនាំដោយ លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ប្រធានកិត្តិយសសាខាខេត្ត។

លោកជំទាវ ស ម៉ាលីដា សោម ពិសិដ្ឋ ណែនាំដល់អ្នកជំងឺទាំងអស់ត្រូវចេះថែរក្សាអនាម័យសុខភាពជាប្រចាំតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសត្រូវអនុវត្តឲ្យបានជាប្រចាំនូវវិធានការ “៣កុំ និង ៣ការពារ” របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ចំនួន ១៣នាក់ ព្រមទាំងបានផ្តល់ជូននូវអំណោយក្នុងម្នាក់ៗទទួលបាន ទឹកដោះគោឆៅ ១ ឡូ ,កន្សែងពោះគោ ១ឈុត និងប្រាក់ចំនួន ៥ឲ្យនរៀល និងបុគ្គលិកពេទ្យជានារីចំនួន ១៦នាក់ក្នុងម្នាក់ៗ ទទួលបាន កន្សែងពោះគោ ១ឈុត និងប្រាក់ចំនួន ពីរឲ្យនរៀល គិតជាប្រាក់សរុបចំនួន ១ ៦១៨ ០០០រៀល

Leave a Reply