ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “

នារាត្រីថ្ងៃទី១៣  ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ ស្ថិតនៅលើសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំ របស់កំពង់ចាម សម្រាប់ឆ្នាំ២០២៤នេះ

នារាត្រីថ្ងៃទី១៣  ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ ស្ថិតនៅលើសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំ របស់កំពង់ចាម សម្រាប់ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានបួងសួង សូមឲ្យទេវតាឆ្នាំថ្មី ជួយប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យត្រចះត្រចង់ថ្មីៗបន្ថែមទៀត និងប្រកបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕