រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាសឆ្នាំថ្មី

នៅរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាឆ្នាំថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាថវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ

ប៉ៃលិន៖ នៅរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាឆ្នាំថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាថវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២៤ គឺធ្វើឡើង ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ តាមរយៈការរៀបចំកម្មវិធីសិល្បៈ របាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយផ្សេងៗ ជាពិសេសចង់បង្ហាញដល់ភ្ញៀវជាតិ អន្តរជាតិ ឲ្យស្គាល់ពីទំនៀមទម្លាប់នៃការរស់នៅក៏ដូចជាសក្ដានុពលនានា របស់ខេត្តប៉ៃលិន តាមរយៈការរៀបចំដាក់តាំងបង្ហាញនូវផលិតផល ការតាំងបង្ហាញមុខម្ហូបអ្នកប៉ៃលិន តំបន់ត្រជាក់ចិត្ត និងនៅពេលរាត្រីមានការប្រគុំតន្ត្រីរាំលេងកំសាន្ត ព្រមទាំងមានការរៀបចំតុបតែងលម្អភ្លើងពណ៌ផងដែរ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានទេពធីតា ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ទ្រង់ចនព្រះកាណ៌ សៀតផ្កាត្រកៀត(ផ្កាកំប្លោក) ,គ្រឿងអភរណៈ និលរ័តន៍ “ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង”, ភក្សាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស, គ្រឿងសាស្ត្រាវុធ ព្រហស្ដឆ្វេង-ត្រីសូល៍ ព្រហស្ដស្តាំ-កងចក្រ, យាន្តជំនិះទ្រង់គង់លើសត្វមយូរ៉ា(ក្ងោក)។