អង់គ្លេស​គាំទ្រ​ការ​អំពាវនាវ​របស់​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ទីក្រុង​ឡុង​ ​អោយ​មានការ​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី

​រដ្ឋ​ម​ន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូ​មីនី​ច​ ​រ៉ា​អាប​ (​Do​mini​c R​a​a​b) ​បាន​ថ្លែង​កោតសរសើរ​ ​និង​គាំទ្រ​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ទីក្រុង​ឡុង​ ​ដែល​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ធ្វើការ​អំពាវនាវ​អោយ​មានការ​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ (​Win​ ​M​y​in​t​) ​ដោយ​អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​រដ្ឋប្រហារយោធា​កាលពី​ខែមុន​ ​។​

អង់គ្លេស​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អង់គ្លេស​លោក​ ដូ​មីនី​ច​ ​រ៉ា​អាប​ (​Do​mini​c R​a​a​b) ​បាន​ថ្លែង​កោតសរសើរ​ ​និង​គាំទ្រ​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ទីក្រុង​ឡុង​ ​ដែល​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ធ្វើការ​អំពាវនាវ​អោយ​មានការ​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ (​Win​ ​M​y​in​t​) ​ដោយ​អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​រដ្ឋប្រហារយោធា​កាលពី​ខែមុន​ ​។​

លោក​ ដូ​មីនី​ច​ ​រ៉ា​អាប​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ភាព​ក្លាហាន​ ​និង​ស្នេហាជាតិ​របស់​អគ្គរដ្ឋទូត​មី​យ៉ា​ន់​ម៉ា​ប្រចាំ​ចក្រភពអង់គ្លេស​លោក​ ខ្យ៉ ​ស្វា​ ​មីន​ (K​y​a​w​ ​Z​war​ ​M​inn​) ​ក្នុង​ការ​អំពាវនាវ​អោយ​មានការ​ដោះលែង​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​និង​លោក​ប្រធានាធិបតី​ ​វី​ន​ ម្យី​ន​ត៍ (​Win​ ​M​y​in​t​) ​ហើយ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោតសកល​ឆ្នាំ​២​០​២​០​ត្រូវតែ​គោរព​ជាដាច់ខាត​ ​។

Leave a Reply