លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ

រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំ​សង្ក្រាន្ត​ប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីបង្កបរិយាកាស ​សប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋទាំង​ក្នុង​ខេត្ត និងក្រៅខេត្ត មកលេង​កំសាន្តនៅខេត្តប៉ៃលិន ប្រកបដោយក្តីសប្បាយរីករាយ ក្រោមម្លប់សន្តិភាព

ប៉ៃលិន៖ រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ​ អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​ប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំ​សង្ក្រាន្ត​ប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដើម្បីបង្កបរិយាកាស ​សប្បាយរីករាយជូន ដល់បងប្អូនប្រជាពលរដ្ឋទាំង​ក្នុង​ខេត្ត និងក្រៅខេត្ត មកលេង​កំសាន្តនៅខេត្តប៉ៃលិន ប្រកបដោយក្តីសប្បាយរីករាយ ក្រោមម្លប់សន្តិភាព ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖  នៅក្នុងឱកាសពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ រដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានសហការ​រៀបចំ​សង្ក្រាន្ត​ប៉ៃលិន អោយបានអធិកអាធម សម្រាប់​បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជា​ច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការ​លេងល្បែងប្រជាប្រិយខ្មែរ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំង​សំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាង​ណាទាក់ទាញ​ចំណាប់​អារម្មណ៍ ពី​មហា​ជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន​កុះករ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង​កម្លាំងទាំង ៣ប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ត្រូវសហការគ្នា ចូលរួមរៀបចំ​ តាមតួរនាទី​ភារៈកិច្ចប្រកបដោយការទទួល​ខុសត្រូវខ្ពស់​តាម​សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍​សង្រ្កាន្ត​ប៉ៃលិន អោយសម្រេចបានលទ្ធផលទៅតាមផែនការ ជាពិសេស​ ត្រូវធ្វើការតុបតែង​លម្អភ្លើង​ពណ៌ នៅតាមសួនច្បារ ​តាមអង្គភាព​ និងទីសាធារណៈ​ អោយមាន​សោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗ​ត្រូវរៀប​ចំ​កន្លែង និងទីធ្លាអោយបានស្អាត ដើម្បីទាក់​ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមាន​ប្រសាសន៍​ផ្តាំ​ផ្ញើដល់រដ្ឋបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ចទាំងបី​ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខ​សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​​​ទទួលខុសត្រូវឲ្យបានល្អ  ប្រកបដោយប្រសិទ្ធភាពបំផុត  ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ និងសុវត្ថិភាពជូន​ប្រជាពលរដ្ឋ​នៅគ្រប់គោលដៅ ជាពិសេសនៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែង​ប្រមូល​ផ្តុំមនុស្សច្រើនផងដែរ ។

សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤​ ខាងមុខនេះ​ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ដោយខេត្តប៉ៃលិន បានរៀបចំសង្ក្រាន្ត នៅទីតាំងចំនួន ៤ ក្នុងក្រុងប៉ៃលិន ដើម្បីបង្កើតការសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ គឺទី១-បរិវេណវិមាន​ឯករាជ្យខេត្ត ទី២-មាត់ស្ទឹងតារាប ទី៣-តំបន់បេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត និងទី៤-រមណីយដ្ឋានទឹកធ្លាក់ភ្នំ​ខៀវអូរតាវ៉ៅ។