ពិធីបុណ្យឆ្លងមហាកុដិ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា​

ថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា​ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម​

ថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា​ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម​ ។

ថ្លែងសង្កត់ធ្ងន់ក្នុងនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា យើង​ត្រូវការ​ឱ្យ​មាន​សុខសន្តិភាព​ និង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​តទៅ​មុខ​ទៀត​ ដូច្នេះ​យើង​ត្រូវ​រួបរួម​គ្នា​​ ដើម្បី​កសាង​សង្គម​ជាតិ​ និង​កសាង​នូវ​ជីវភាព​ សម្រាប់​ខ្លួន​យើង​ និង​​កូន​ចៅ​របស់​យើង​ទៅ​ថ្ងៃ​អនាគត​។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហានក្នុងការរីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផងដែរ ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់មហាកុដិ គឺត្រូវការប្រើប្រាស់ថវិកាច្រើនជាងការសាងសង់កុដិដូចសម័យមុន​ៗ ។​ ក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើ​ឱ្យ​ប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យ​ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការកសាងមហាកុដិ នេះតែម្តង ដែលត្រូវប្រើបច្ច័យកសាងជាង​២២៤ម៉ឺនដុល្លារ៕