ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១០រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានចុះជួបសំណេះសំណាលជាមួយក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម ប្រមាណ ៧០នាក់ នៅស្រុកកោះសូទិន ក្រោមការរៀបចំរបស់ផ្នែកព័ត៌មាន និងផ្សព្វផ្សាយតាមបណ្ដាញសង្គម របស់ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម។
នេះជាលើកទី២ សម្រាប់ពិធីចុះជួបជាមួយក្រុមយុវជនសកម្មផ្នែកបណ្ដាញសង្គម បន្ទាប់ពីការចុះជួបលើកទី១ បានធ្វើឡើងនៅស្រុកជើងព្រៃ កាលពីថ្ងៃទី០៦ខែ មីនា ឆ្នាំ២០២១ កន្លងទៅ ។ ក្នុងពិធីនោះដែរ ក៌មានការចូលរួមពីគណបក្សឃុំ មាតាបិតាមួយចំនួនរបស់យុវជន និងព្រះមន្ត្រីសង្ឃនៅនឹងមូលដ្ឋានផងដែរ។
លោក ស្រី សុភ័ក្ត្រ បានធ្វើការសំណេះសំណាលពង្រឹងស្មារតីដល់យុវជនសកម្មភាពទាំងអស់ ពិសេសគឺឱ្យពួកគាត់មានមោទនភាពដែលបានជ្រើសរើសរួមមាគ៌ាជាមួយគណបក្សប្រជានកម្ពុជា។