លោកជំទាវ មិថុនា ភូថង អញ្ជើញអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមក្នុងពិធីចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ និងពិធីសំណេះសំណាល ជាមួយនាយ នាយរង ពលទាហាន និងនគរបាលការពារព្រំដែនគោក ទឹក ប្រចាំការជួរមុខទិសយោធភូមិភាគទី៣ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ថ្ងៃចន្ទ ១០ រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ និងពិធីសំណេះសំណាល ជាមួយនាយ នាយរង ពលទាហាន និងនគរបាលការពារព្រំដែនគោក ទឹក ប្រចាំការជួរមុខទិសយោធភូមិភាគទី៣ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

Leave a Reply