លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារវិសយ័អប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិនបានបិទសន្និបាតបូកសរុបវាយ តម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២២–២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣–២០២៤ ស្ថិតក្រោមអធិបតីភាពខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គមដូច្នេះ សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២–២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣–២០២៤ នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរកឱ្យឃើញនូវបញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក

ប៉ៃលិន៖  ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរអប់រំយុវជន និងកីឡា ខេត្តប៉ៃលិនបានបិទសន្និបាតបូកសរុបវាយ តម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២២–២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៣–២០២៤ ស្ថិតក្រោមអធិបតីភាពខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍ធនធានមនុស្ស ជាអាទិភាព នៃការអនុវត្តន៍យុទ្ធសាស្ត្រគោលនយោបាយ នៅគ្រប់ដំណាក់កាល សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈសមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិតនវានុវត្តន៍ គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតី ទទួលខុសត្រូវ សុខភាពល្អ និងកាយសម្បទារឹងមាំ តួនាទីស្ត្រី និងកិច្ចគាំពារសង្គមដូច្នេះ សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២–២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣–២០២៤ នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីរកឱ្យឃើញនូវបញ្ហាចម្បងៗ ដើម្បីដាក់ចេញជាអនុសាសន៍សម្រាប់អនុវត្តនាឆ្នាំសិក្សាថ្មី ឲ្យសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ វិស័យអប់រំ យុវជន និងកីឡា ពិតជាមានសារៈ សំខាន់សម្រាប់សង្គមនិងប្រទេសជាតិយើងទាំងមូលក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យមិនអាចខ្វះបាននោះទេ ហើយដោយ ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសន៍ វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពស មិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម«ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» ដែលនេះ ជា គតិបណ្ឌិត ដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្នុងការអភិវឌ្ឍន៏លើគ្រប់វិស័យតែម្តង។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បុគ្គលិកអប់រំទាំងអស់ ពិសេស លោកគ្រូអ្នកគ្រូ និងនាយកសាលានានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អ ដើម្បីឱ្យប្រព័ន្ធអប់រំ ក្នុងខេត្តកាន់តែមានភាពរឹងមាំ និងល្អប្រសើបន្ថែមទៀត ជាពិសេសត្រូវចូលរួមចំណែកអនុវត្ដន៍គោលនយោបាយភូមិ–ឃុំ សង្កាត់ មានសុវត្ដិភាព ដែលធ្វើឱ្យស្របគ្នាទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីពង្រឹងសកម្មភាពអប់រំ កីឡា និងជំរុញឱ្យមានការចូលរួម ព្រមទាំងបន្ដពង្រឹងកិច្ចសហការ និងពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍នានា ។

បើតាមរបាយការណ៍របស់ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងឆ្នាំសិក្សា ថ្មី ២០២៣–២០២៤ខេត្តប៉ៃលិន មានបុគ្គលិកអប់រំសរុបចំនួន ៨៦៩នាក់ ស្រី ៤២១នាក់ និង មានសិស្សទូទាំងខេត្ត សរុបចំនួន ២០,១២៧នាក់ស្រី១០,១៦១នាក់ មត្តេយ្យសិក្សា ២៧សាលា មានសិស្សចំនួន ១,២១៧ នាក់ ស្រី៦៦៤ នាក់, បឋមសិក្សា ៥៣សាលា មានសិស្សចំនួន១,១១២៤ នាក់ ស្រី៥,៤១៩នាក់, អនុវិទ្យាល័យ ៦សាលា មានសិស្ស ចំនួន ១,៧០១នាក់ ស្រី៨៧៦នាក់, វិទ្យាល័យ ៣សាលាមានសិស្សចំនួន ៣,៦៩៤នាក់ ស្រី ២០៥៦នាក់, មត្តេយ្យ សិក្សា សហគមន៍ ១២សាលា មានសិស្សចំនួន ២៦៣នាក់ ស្រី ១២៣នាក់មត្តេយ្យសិក្សាឯកជន ១០សាលា មានសិស្ស ចំនួន ៦១៤នាក់ ស្រី ២៩៥នាក់, បឋមសិក្សាឯកជន ១១សាលា មានសិស្សចំនួន១,៤១៣នាក់ ស្រី៦៦៦នាក់ និង អនុវិទ្យាល័យឯកជន១សាលា មានសិស្សចំនួន ១០១នាក់ ស្រី ៦២នាក់ ៕