សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលបុណ្យខួបគម្រប់ ៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសជូនដល់វិញ្ញាណក្ខន្ធ លោក ជា នាង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ និង ១០០ ថ្ងៃ ដើម្បី ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក ជា នាង ស្ថិតនៅ ផ្ទះលេខE0 122 ផ្លូវ53 ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ និង ១០០ ថ្ងៃ ដើម្បី ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោក ជា នាង ស្ថិតនៅ ផ្ទះលេខE0 122 ផ្លូវ53 ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ជា នាង ត្រូវជាប្អូនប្រុសបង្កើតរបស់ (ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ) ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយជរាពាធ ។

ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានចូលរួម រំលែកមរណទុក្ខដ៏ ក្រៀមក្រំនេះជាមួយ ឯកឧត្តម ជា វុទ្ធី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជា នាង បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ៕