លោក ហាក់ ឡេង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំស្រង់ទិន្នន័យស្ថិតិ និងគ្រប់គ្រងការចិញ្ចឹមសត្វពាហនៈដែលប្រជាពលរដ្ឋបានចិញ្ចឹមក្នុងដែនសមត្ថកិច្ចក្រុង ស្រុក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្រង់ទិន្នន័យស្ថិតិ និងគ្រប់គ្រងការចិញ្ចឹមសត្វពាហនៈដែលប្រជាពលរដ្ឋបានចិញ្ចឹមក្នុងដែនសមត្ថកិច្ចក្រុង ស្រុក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្រង់ទិន្នន័យស្ថិតិ និងគ្រប់គ្រងការចិញ្ចឹមសត្វពាហនៈដែលប្រជាពលរដ្ឋបានចិញ្ចឹមក្នុងដែនសមត្ថកិច្ចក្រុង ស្រុក។

គោលបំណង នៃកិច្ចប្រជុំគឺដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ គ្រប់គ្រងការចិញ្ចឹមសត្វពាហនៈដោយខ្ជីខ្ជា និងបង្ការគ្រោះថ្នាក់ផ្សេងៗដោយសារសត្វពាហនៈ។

ជាលទ្ធផលនៃកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានផ្តល់ការណែនាំដល់ តំណាងអភិបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធសម្រាប់អនុវត្តដូចខាងក្រោម៖

១-ណែនាំឱ្យរដ្ឋបាលក្រុង ស្រុកត្រូវរៀបចំសេចក្ដីសម្រេច បង្កើតក្រុមការងារ ដែលដឹកនាំដោយអភិបាលរងទទួលបន្ទុកម្នាក់ជាប្រធាន និងសមាសភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីចុះធ្វើកិច្ចការពាក់ព័ន្ធរឿងគោ ក្របី

២-បន្ទាប់ពីបង្កើតក្រុមការងាររួច ត្រូវចុះទៅតាមផ្ទះប្រជាពលរដ្ឋ ដែលមានចិញ្ចឹមសត្វពាហនៈ ដោយស្រង់ទិន្នន័យសត្វពាហនៈឱ្យអស់រួចធ្វើបច្ចុប្បន្នភាពបញ្ជូនមករដ្ឋបាលខេត្ត និងត្រូវធ្វើកិច្ចសន្យាគ្រប់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ ដោយចិញ្ចឹមសត្វឱ្យបានត្រឹមត្រូវ ជៀសវាងបង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់អ្នកដទៃ។

ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤