នារសៀល ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រព្រឹត្តទៅនៅឃុំជំនីក ស្រុកក្រូចឆ្មារ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤។









