លោកជំទាវ មិថុនា ភូថង អញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃអាទិត្យ ១១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករាឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកោះកុង​៖​ ថ្ងៃអាទិត្យ ១១ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករាឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារព័ត៌មាន និងបណ្ដាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចពិភាក្សាផ្តោតលើការងារសំខាន់ៗចំនួន៥ រួមមាន៖ ទី១/ ស្នើសុំការសហការក្នុងការផ្តល់នូវព័ត៌មានសម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងបណ្ដាញសង្គមការងារផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្តី្រ ទី២/ស្នើសុំបង្កលក្ខណៈ និងផ្តល់សិទ្ធិដល់ ក្រុមការងារទទួលបន្ទុកការងារព័ត៌មាន និងបណ្ដាញសង្គមរបស់ខេត្ត ក្នុងការប្រមូល និងទទួលព័ត៌មាននានាក្នុងស្ថាប័ន ដើម្បីធានាថាទទួលបានព័ត៌មានបានគ្រប់ជ្រុងជ្រោយ សម្រាប់ផ្សព្វផ្សាយលើបណ្តាញសង្គមការងារផ្លូវការរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទី៣/រៀបចំ ក្រុមការងារតាមដានស្រង់ព័ត៌មាន និងឆ្លើយតបរាល់ព័ត៌មានដែលពាក់ព័ន្ធនឹងខេត្ត នៅលើបណ្តាញសង្គមការងារផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីអាចតាមដានព័ត៌មាន សំណូមពរ ឬបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋ បានចូល ខំមិន រួមទាំងសហការក្នុងការទទួលព័ត៌មាន ដែលក្រុមការងារដកស្រង់បានពីInbox សម្រាប់ទទួលជ្រាប ឬធ្វើការដោះស្រាយទៅតាមលទ្ធភាព និងតួនាទី ភារកិច្ច នៃដែនសមត្ថកិច្ចរបស់ខ្លួន ទី៤/ស្នើសុំការសហការក្នុងករណីមានកម្មវិធីដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសូមរដ្ឋបាលខេត្ត មេត្តាសហការផ្តល់នូវឯកសារ ការចុះពិនិត្យមើលទីតាំង រៀបចំ ទីតាំង និងរៀបចំកិច្ចប្រជុំនិងទី៥/ស្នើសុំការសហការក្នុងការផ្តល់ឈ្មោះ និងតំណភ្ជាប់គណនី និងផេកហ្វេសប៊ុក រួមទាំង បណ្តាញសង្គមសំខាន់ៗផ្សេងទៀតរបស់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ។