ទស្សនីយភាព ព្រឹត្តិការណ៍ឆ្លងឆ្នាំសកល 2 0 2 4 នៅទីរួមខេត្តត្បូងឃ្មុំ បងប្អូនប្រជាពលរដ្ឋរាប់មុឺននាក់ បានមកកំសាន្តសប្បាយមើលប្រដាល់គុនខ្មែរ ចូលរួមរាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួចពាសពេញផ្ទៃមេឃ នៅទីរួមខេត្តត្បូងឃ្មុំ <ក្រោមម្លប់សុខសន្តិភាព>> នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំថ្មី២០២៤។
ព្រឹត្តិការណ៍ចុងឆ្នាំ ឆ្លងឆ្នាំសកល 2 0 2 4 ដ៏សប្បាយយ៉ាងកងរំពងនេះ ផុសត្រដែតឡើង ក្រោមការគិតគូរ ចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ <<ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ>> រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
ឆ្នាំថ្មី សូមប្រសិទ្ធពរជ័យ បពរមហាប្រសើរជូដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ មុខរបររកសុី និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ