ល្ងាចថ្ងៃពុធ១៥កើតខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជីក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ៩៤ រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង ១០ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ…។



























