រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤

ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន

ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។

ពិធីនេះផងដែរមានការអញ្ជើញចូលរួមពីគណៈអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត នាយក នាយករករដ្ឋបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ និងមន្ត្រីរដ្ឋបាលខេត្ត។