កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) នៅខេត្តកោះកុង

ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) នៅខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព នៃការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃ កំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) នៅខេត្តកោះកុង។


លោកជំទាវ អភិបាលខេត្ត សូមឱ្យលោកអភិបាលរងខេត្ត ធ្វើសេចក្តីរាយការណ៍លម្អិត ស្តីពីលទ្ធផលការងារ របស់ លោក អន សុធារិទ្ធ អភិបាលរងខេត្ត លើការងារទូទៅ និងសេចក្តីរាយការណ៍អំពី លទ្ធផលការងារ របស់ លោក ហាក់ ឡេង អភិបាលរងខេត្ត លើការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងសេចក្តីរាយការណ៍អំពី លទ្ធផលការងារ របស់ លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត លើការងារសម្របសម្រួល សហការជាមួយក្រុមយុវជន ស.ស.យ.ក.។ មួយវិញទៀតសូម លោក លោកស្រី មេត្តាចូលរួម ជាយោបល់ ដើម្បីរួមគ្នារៀបចំ ព្រឹត្តិការណ៍នេះឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕