ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដើម្បីអបអរសារទរបុណ្យអ៊ុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ក្នុងនោះដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល នាយលរងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំដងពែង នៅចំណុចគល់ស្ពានស្រែអំបិល ខេត្តកោះកុង។








